Canberra Grammar School

Canberra, Australian Capital Territory

សូមចុចទីនេះដើម្បីចុះឈ្មោះសម្រាប់ថ្ងៃបើកចូលទស្សនកិច្ចសាលា
ធ្វើការទាញយកព័ត៌មានអំពីសាលានៅទីនេះ
ព័ត៌មានអំពីសាលា
ក្រុង/ រដ្ឋ​៖ ទីក្រុងកង់បេរ៉ា ដែនដីរាជធានីអូស្ត្រាលី​​
ឆ្នាំបង្កើត៖​ 1929
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ ការសិក្សារួមថ្នាក់
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ ទាំងពីរ
កម្មវិធីភាសាអង់គ្លេស​ ELICOS៖ គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/
កម្មវិធី​ IB
HSC | IBDP
ចំនួនចុះឈ្មោះចូលរៀនសរុប​
(ថ្នាក់ទី 7-12)៖
1300
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន
(500 ទិដ្ឋាការ)៖
18
តម្រូវការ តេស្ត AEAS ៖ តម្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(AUD /ថ្នាក់ទី7 –​ ទី12)
ថ្នាក់ទី7​៖ AUD38,395
ថ្នាក់ទី8 – ទី10​​៖ AUD38,930
ថ្នាក់ទី11 – ទី12៖ AUD39,490
ថ្លៃកន្លែងស្នាក់នៅ៖​ អាគារស្នាក់នៅ៖​ AUD31,880
លេខ CRICOS ៖ 00580G
ពិនិត្យមើលកន្លែងទំនេររបស់សាលានេះ
បទបង្ហាញវីដេអូសាលា៖

សាលា Canberra Grammar បង្កើតឡើងក្នុងឆ្នាំ 1929 គឺជាសាលាភាសាអង់គ្លេសឯករាជ្យដែលសិស្សប្រុស និងស្រី សិក្សារួមគ្នាពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី 12 ជាមួយនឹងកន្លែងស្នាក់នៅសម្រាប់សិស្ស 143 នាក់នៅពេលចុះឈ្មោះពេញ។ សាលារៀនលាតសន្ធឹងលើផ្ទៃដី 22 ហិចតា បរិវេណសាលាស្ថិតនៅចំកណ្តាលទីក្រុង កង់បេរ៉ា (Canberra) រាជធានីនៃប្រទេសអូស្ត្រាលី។

សាលា Canberra Grammar ផ្តល់ជូននូវការអប់រំសិក្សាឆ្នើម ឱកាសសិក្សារួមគ្នា និងស្ថិតក្រោមការមើលថែទាំពីគ្រូ  ជាមួយសិស្សគ្រប់មជ្ឈដ្ឋាន និងជំនឿនៅក្នុងសហគមន៍ដែលណែនាំដោយតម្លៃសាសនាគ្រីស្ទាន។

សាលាគោរព និងមើលថែទាំ សិស្សគ្រប់រូបយ៉ាងដិតដល់ ជំរុញការលើកទឹកចិត្ត និងអបអរសាទរការខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នារួមមានផ្នែកបញ្ញាស្មារតី វប្បធម៌ សង្គមធម៌ និងសម្បទា។

ការកសាងលើជំនាញវិជ្ជាជីវៈរបស់បុគ្គលិក ការប្តេជ្ញាចិត្តនៃសហគមន៍ និងធនធាននៃរដ្ឋធានីរបស់ប្រទេសនេះ សាលា Canberra Grammar គឺជាបណ្ដុំអ្នកសិក្សាឆ្ពោះទៅរកភាពជាអ្នកដឹកនាំ និងជាមជ្ឈមណ្ឌលអប់រំដែលមានគុណភាពបំផុតនៅក្នុងប្រទេសអូស្ត្រាលី។

ប្រព័ន្ធព័ត៌មានសាលារៀនអូស្ត្រាលី

សាលារៀនដែលចូលរួម​