<span class='text-secondary'>ពិព័រណ៍ព័ត៌មានសាលា</span><br>នៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៤

ពិព័រណ៍ព័ត៌មានសាលា
នៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៤

AEAS

ពិព័រណ៍ការសិក្សាដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីប្រចាំឆ្នាំ ២០២៤

សូមអញ្ជើញ មាតាបិតា អាណាព្យាបាល និង សិស្សានុសិស្សចូលរួមដោយសេរីដើម្បីសាកសួរអំពីព័ត៌មានសាលា ជាមួយសាលាឯកជនដ៏ល្បីល្បាញនៅប្រទេសអូស្ត្រាលី!

ជួបផ្ទាល់ជាមួយអ្នកប្រឹក្សាចុះឈ្មោះចូលរៀនពីសាលាអូស្ត្រាលីដ៏ល្បីល្បាញនៅកម្ពុជា

AEAS Exhibition Date
ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤
១ រសៀល ដល់ ៥ល្ងាច
Hyatt Regency Phnom Penh

ហេតុអ្វីជ្រើសរើសសាលានៅប្រទេសអូស្ត្រាលី?

ប្រទេសអូស្ត្រាលីផ្តល់បរិយាកាសល្អសម្រាប់ការសិក្សារបស់កុមារ!

ការអប់រំប្រកបដោយគុណភាព
បរិយាកាសដើម្បីរីកចម្រើនសម្រាប់គ្រូ សិស្ស និងសហគមន៍ជុំវិញ
វិធីសាស្រ្តរួមចំពោះការអប់រំក្នុងគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ និងការសិក្សា
សាលាក្រៅរដ្ឋាភិបាលដ៏មានកិត្យានុភាព និងសម្ភារៈបរិក្ខារលំដាប់ពិភពលោក
ជាមួយនឹងសាលារៀនដែលមានគុណភាពជាង ៤០០ សាលា កម្មវិធីសិក្សាផ្សេងៗគ្នា និងកម្រិតថ្លៃសិក្សាសមរម្យ
ហេតុអ្វីជ្រើសរើសសាលានៅប្រទេសអូស្ត្រាលី?
AEAS Message

តាមរយៈការរស់នៅ និងរៀននៅក្នុងសង្គមពហុវប្បធម៌ សិស្សអាចបង្កើតទស្សនវិស័យជាសកល ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីពការងារ និងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់មជ្ឍដ្ឋាននាពេលអនាគត ។ សាលានៅប្រទេសអូស្ត្រាលីមានតម្លៃសមរម្យជាមួយនឹងជម្រើសតម្លៃសិក្សាជាច្រើន ការសិក្សានៅប្រទេសអូស្ត្រាលី និងការបន្តសាកលវិទ្យាល័យនៅទីនោះអាចនាំពួកគេទៅរកផ្លូវអាជីពជោគជ័យមួយនាពេលអនាគត ។

AEAS

ហេតុអ្វីបានជាអ្នកគួរចូលរួមក្នុងថ្ងៃពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី?

ការសម្រេចចិត្តឱ្យកូនមករៀននៅអូស្ត្រាលីគឺពិតជារំភើប ប៉ុន្តែការជ្រើសរើសសាលាត្រឹមត្រូវគឺពិបាកណាស់! សូមអញ្ញើញចូលរួម AEAS ពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី ដែលនឹងមានអ្នកពិគ្រោះយោបល់ ១ ទល់នឹង ១ ថែមទាំងមានអ្នកបកប្រែសម្រាប់លោកអ្នកនៅគ្រប់ស្តង់ពិព័រណ៍។ នេះគឺជាឱកាសដ៏ល្អក្នុងការមកទទួលយកព័ត៌មាន និងចូលរួមសិក្ខាសាលាមាតាបិតាដោយឥតគិតថ្លៃ។

មានអាហារូបករណ៍ពិសេស និងការលើកទឹកចិត្តសម្រាប់ការចុះឈ្មោះដែលអាចរកបានសម្រាប់ក្រុមគ្រួសារដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ។

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ញើញចូលរួមដោយសេរី ពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៤ ហើយចាប់ផ្តើមធ្វើការសិក្សាស្វែងយល់ពីជម្រើសសម្រាប់កូនៗរបស់អ្នកនៅថ្ងៃនេះ!

ជួបជាមួយសាលាអូស្ត្រាលីកំពូលៗ

សូមចុចលើរូប ដើម្បីមើលព័ត៌មានលម្អិតរបស់សាលានីមួយៗ

តើ AEAS អាច​ជួយ​លោកអ្នក​ដូចម្ដេច​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​បរទេស?

AEAS ផ្តល់ការធ្វើតេស្តភាសាអង់គ្លេសដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដែលមានបំណងទៅសិក្សានៅវិទ្យាល័យនៅប្រទេសអូស្ត្រាលី។ ការធ្វើតេស្ត AEAS វាយតម្លៃជំនាញភាសាអង់គ្លេស សមត្ថភាពហេតុផលគណិតវិទ្យា និងជំនាញសមត្ថភាពទូទៅ ហើយផ្តល់ឱ្យឪពុកម្តាយ សិស្ស និងភ្នាក់ងារនាៗ នូវការយល់ដឹងដ៏ទូលំទូលាយអំពីសមត្ថភាព របស់ពួកគេ ក៏ដូចជាការណែនាំសម្រាប់កម្រិតឆ្នាំ/ថ្នាក់នៃការចូលរៀនតាមស្តង់ដារនៅប្រទេសអូស្ត្រាលី។ លទ្ធផលតេស្តក៏បានគូសបញ្ជាក់ពីផ្នែកណាមួយនៃភាសាអង់គ្លេសដែលពួកគេអាចត្រូវការការពង្រឹងបន្ថែមផងដែរ។

AEAS ក៏​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សាលា​អូស្ត្រាលី​ក្នុង​ប្រទេស​ជុំវិញ​ពិភពលោក​អស់​រយៈពេល​ជាង ៣០ឆ្នាំ​មក​ហើយ។ នៅពេលនេះ យើងបានជួយគ្រួសារ និងសិស្សរាប់ពាន់នាក់ឱ្យភ្ជាប់ទំនាក់ទំនងជាមួយសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់ ហើយព្រឹត្តិការណ៍ AEAS តែងតែជាកម្មវិធីចាប់ផ្តើមសម្រាប់ផ្លូវជោគជ័យក្នុងការសិក្សានៅបរទេស។ AEAS គឺជាអ្នកឯកទេសប្រឹក្សាការសិក្សានៅបរទេស!
តើ AEAS អាច​ជួយ​លោកអ្នក​ដូចម្ដេច​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​បរទេស?
ដៃគូផ្លូវការរបស់ AEAS

ភ្នាក់ងារដៃគូផ្លូវការរបស់ AEAS គឺជាភ្នាក់ងារអប់រំដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួយដល់សិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេឲ្យចុះឈ្មោះចូលរៀននៅសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់។ ភ្នាក់ងារ​ដៃគូ​របស់​យើង​នឹងរង់ចាំ​​ជួបប្រឹក្សា​ជាមួយ​អាណាព្យាបាល​នៅថ្ងៃ​ពិព័រណ៍ខាងមុខនេះ។

ចុះឈ្មោះ