The Knox School
Melbourne, Victoria
ព័ត៌មានអំពីសាលា | |
---|---|
ក្រុង/ រដ្ឋ៖ | ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ |
ឆ្នាំបង្កើត៖ | 1982 |
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ | ការសិក្សារួមថ្នាក់ |
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ | ផ្ទះស្នាក់ |
កម្មវិធីភាសាអង់គ្លេស ELICOS៖ | គ្មាន |
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ | គ្មាន |
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/ កម្មវិធី IB |
VCE |
ចំនួនចុះឈ្មោះចូលរៀនសរុប (ថ្នាក់ទី 7-12)៖ |
580 |
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ |
30 |
តម្រូវការ តេស្ត AEAS ៖ | តម្រូវការ |
ថ្លៃសិក្សាប្រចាំឆ្នាំ៖ (AUD /ថ្នាក់ទី7 – ទី12) |
AUD38,546-AUD42,015 |
ថ្លៃកន្លែងស្នាក់នៅ៖ | AUD390(ដុល្លាអូស្រ្តាលី) ក្នុង 1សប្ដាហ៍ |
លេខ CRICOS ៖ | 00151G |
បទបង្ហាញវីដេអូសាលា៖ |
---|
សាលា Knox (TKS) គឺជាសាលាឯករាជ្យមួយ ដែលប្រកបដោយគុណតម្លៃ មិនប្រកាន់សាសនា និងជាសាលាសហអប់រំចាប់ពីកម្រិត ELC ដល់ថ្នាក់ទី12 នៅទីក្រុង មែលប៊ន (Melbourne)។ សាលា TKS មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សទាំងអស់ ដែលបានក្លាយជាស្ថាបត្យករ និងជាអ្នកតស៊ូមតិសម្រាប់ដំណើរនៃការសិក្សារបស់ពួកគេ ខណៈដែលពួកគេខិតខំដើម្បីសម្រេចបាននូវអ្វីដែលល្អបំផុត។
យើងកោតសរសើរនូវភាពពិសេសរបស់សិស្សម្នាក់ៗ តាមរយៈសហគមន៍ជិតស្និទ្ធ ពួកគេអាចស្វែងរកទីកន្លែងដែលសាកសមបំផុតសម្រាប់ពួកគេ ហើយនិងមានមោទកភាពចំពោះខ្លួនឯង។
គ្រូបង្រៀនរបស់យើងផ្សារភ្ជាប់ បណ្តុះគំនិត ការប្រកួតប្រជែង និងកំណត់សិស្សរបស់យើងឱ្យរីកចម្រើនក្នុងទិដ្ឋភាពសកលលោកដែលកំពុងរីកចម្រើនតាមរយៈការចូលរួម និងផ្តល់រង្វាន់ដល់ការរៀនសូត្រ។ គាំទ្រសិស្សឱ្យចូលរួមចំណែកក្នុងសហគមន៍របស់ពួកគេក្នុងលក្ខណៈវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាព។ ការគិតក្នុងការរចនា និងការរៀនផ្អែកលើចំណុចសំខាន់នៃបទពិសោធន៍សិក្សារ ដែលទាក់ទាញសិស្សឱ្យអភិវឌ្ឍបុគ្គលិកលក្ខណៈ ការងារប្រកបដោយគុណភាព ជំនាញ និងចំណេះដឹង។
ពីសិក្សាក្នុងថ្នាក់រៀន ឈានដល់វិស័យកីឡា សិស្ស TKS មានទំនុកចិត្ត ជំនឿចិត្ត ជាមួយនឹងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរក្នុងវិថីការរៀនសូត្ររបស់គេ។