Scotch College Melbourne

Melbourne, Victoria

សូមចុចទីនេះដើម្បីចុះឈ្មោះសម្រាប់ថ្ងៃបើកចូលទស្សនកិច្ចសាលា
ធ្វើការទាញយកព័ត៌មានអំពីសាលានៅទីនេះ
ព័ត៌មានអំពីសាលា
ក្រុង/ រដ្ឋ​៖ ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ
ឆ្នាំបង្កើត៖​ 1853
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ ប្រុស
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ អាគារស្នាក់នៅ
កម្មវិធីភាសាអង់គ្លេស​ ELICOS៖ គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ គ្មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/
កម្មវិធី​ IB
VCE
ចំនួនចុះឈ្មោះចូលរៀនសរុប​
(ថ្នាក់ទី 7-12)៖
1500
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន
(500 ទិដ្ឋាការ)៖
20
តម្រូវការ តេស្ត AEAS ៖ តម្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(AUD /ថ្នាក់ទី7 –​ ទី12)
AUD56,031-AUD57,657
ថ្លៃកន្លែងស្នាក់នៅ៖​ អាគារស្នាក់នៅ៖​ AUD32,094
លេខ CRICOS ៖ 00624A
ពិនិត្យមើលកន្លែងទំនេររបស់សាលានេះ
បទបង្ហាញវីដេអូសាលា៖

សាលា Scotch បង្កើតឡើងក្នុងឆ្នាំ 1851 ដែលបានទទួលបង្រៀនសិស្សប្រុសអស់រយៈពេលជាង 170ឆ្នាំ មកហើយ និងមានទីតាំងនៅចំកណ្តាលទីក្រុង មែលប៊ន​ (Melbourne) សាលាមានបរិវេណស្រស់ស្អាត ដែលលាតសន្ធឹងលើផ្ទៃដី 27ហិកតា និងនៅជាប់នឹងទន្លេ Yarra ។ សាលាមានផ្តល់ផ្ទះសម្រាប់គ្រួសាររបស់សិស្សប្រុស បុគ្គលិក ឪពុកម្តាយ និងអតីតសិស្សចាស់។

សាលា Scotch ទទួល និងសម្រេចបានសមិទ្ធផលជោគជ័យជាច្រើនទាំងវិស័យអប់រំ និងសង្គម។ យើងជឿជាក់ទៅលើការបង្កើតមូលដ្ឋានគ្រឹះដ៏ល្អ ដែលឆ្ពោះទៅរកការរីកចម្រើននាពេលអនាគត។ ប្រពៃណីដ៏រឹងមាំ បង្កើតបាននូវតម្លៃនៃសុចរិតភាព និងការយោគយល់ ខណៈដែលការអប់រំស្រាវជ្រាវជុំរុញនូវកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ដែលលើកកម្ពស់ការចង់ដឹងចង់ឃើញ និងតម្លៃខ្លួនឯង។ យើងមានសំណាងជាមួយនឹងមូលដ្ឋានទូលំទូលាយរបស់យើង ជាពិសេសគ្រឿងបរិក្ខា និងបុគ្គលិកដែលមានការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងនៃការជឿទុកចិត្ត និងភាពស្និទ្ធស្នាល ដែលបង្កើតបានជាកន្លែងសម្រាប់សិស្សប្រុសដើម្បីសាកសួរ ផ្តួចផ្តើម និងដឹកនាំ។

យើងផ្តល់តម្លៃពេលវេលារបស់សិស្សប្រុសនិមួយៗជាមួយយើង។ វាគឺជាការធ្វើដំណើរ ដែល ផ្អែកលើគោលការណ៍គ្រីស្ទាន ដែលពោរពេញទៅដោយថាមពល និងភាពសម្បូរបែប ចំណាប់អារម្មណ៍ និងទេពកោសល្យ ហើយមួយវិញទៀតដែលយើងជឿជាក់ទៅលើការបង្ហាត់បង្រៀនក្មេងប្រុសឱ្យមានភាពស្វាហាប់ មុននឹងប្រលូកចូល ទៅក្នុងពិភពលោកដ៏លំបាក និងគួរឱ្យរំភើប។

សាលារៀនដែលចូលរួម​