PLC Sydney

Sydney, New South Wales

សូមចុចទីនេះដើម្បីចុះឈ្មោះសម្រាប់ថ្ងៃបើកចូលទស្សនកិច្ចសាលា
ធ្វើការទាញយកព័ត៌មានអំពីសាលានៅទីនេះ
ព័ត៌មានអំពីសាលា
ក្រុង/ រដ្ឋ​៖ ទីក្រុងស៊ីដនី រដ្ឋញូសៅថ៍វែល
ឆ្នាំបង្កើត៖​ 1888
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ ស្រី៖
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ ទាំងពីរ៖
កម្មវិធីភាសាអង់គ្លេស​ ELICOS៖ គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ គ្មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/
កម្មវិធី​ IB
HSC
ខែមប្រ៊ីជ កម្រិត A
(Cambridge A Levels)
ចំនួនចុះឈ្មោះចូលរៀនសរុប​
(ថ្នាក់ទី 7-12)៖
1000
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន
(500 ទិដ្ឋាការ)៖
30
តម្រូវការ តេស្ត AEAS ៖ តម្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(AUD /ថ្នាក់ទី7 –​ ទី12)
AUD45,000-AUD48,300
ថ្លៃកន្លែងស្នាក់នៅ៖​ អាគារស្នាក់នៅ៖​ AUD37,920
លេខ CRICOS ៖ 02280D
ពិនិត្យមើលកន្លែងទំនេររបស់សាលានេះ
បទបង្ហាញវីដេអូសាលា៖

មហាវិទ្យាល័យ Presbyterian Ladies ទីក្រុងស៊ីដនី (Sydney) គឺជាសាលាមួយក្នុងចំណោមសាលាដែលមានវ័យចំណាស់ជាងគេ និងទទួលបានការកោតសរសើរបំផុត។ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីសិក្សាដ៏សម្បូរបែបដល់សិស្សប្រមាណ 1,500នាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា Presbyterian Ladies ស៊ីដនី គឺជាសាលាដែលផ្ដល់សិទ្ធិឱ្យសិស្សស្រីគ្រប់ៗគ្នា ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឆ្នាំទី12 និងមានទទួលសិស្សឱ្យស្នាក់នៅចាប់ពីថ្នាក់ទី7 ឡើងទៅ។

នៅឆ្នាំ 2023 សិស្ស 77% នៃ PLC Sydney បានជាប់ក្នុងតារាងកំពូល 20% នៃរដ្ឋ  ដោយ 50% នៃសិស្សរបស់យើងបានជាប់នៅក្នុងតារាងកំពូល 10% នៃរដ្ឋ សម្រេចបាន ATAR ជាង 90 ជាមួយនឹង 6.5% នៃ PLC Sydney។ សិស្សថ្នាក់ទី12 ជាប់ក្នុងតារាងកំពូល 1% នៃរដ្ឋ ដោយសម្រេចបានពិន្ទុ ATAR លើសពី 99។ ATAR កំពូលដែលសម្រេចបានដោយសិស្សពីរនាក់គឺ 99.95។

សិស្សសរុបចំនួន 10នាក់ ត្រូវបានទទួលស្គាល់ក្នុងបញ្ជីសមិទ្ធិផលគ្រប់ជ្រុងជ្រោយរបស់ Premier (ទទួលបានពិន្ទុលើសពី 90% នៅគ្រប់មុខវិជ្ជាទាំងអស់) និងសិស្ស 5នាក់ នៅក្នុងបញ្ជីសមិទ្ធផលកំពូល (ឧ. ទទួលបានចំណាត់ថ្នាក់កំពូលទាំង 20 នៅក្នុងមុខវិជ្ជានីមួយៗរបស់ពួកគេ)។

PLC Sydney ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរួមមួយក្នុងការផ្តល់នូវឧត្តមភាពក្នុងការអប់រំ ហើយត្រូវបានទទួលស្គាល់ខាងផ្នែកតន្ត្រី ការសម្ដែង និងកីឡាដ៏ឆ្នើម ដោយមានសកម្មភាពសិក្សារួមគ្នាយ៉ាងទូលំទូលាយ ដែលរួមមានសិល្បៈច្នៃប្រឌិត ការនិយាយជាសាធារណៈ ការពិភាក្សា ការសិក្សាបរិស្ថាន និងកីឡាដូចជា វាយកូនបាល់ ហែលទឹក ជិះទូក មុជទឹក និងកាយសម្ព័ន្ធ។

នៅពេលសិស្សចាកចេញពី PLC Sydney នៅចុងថ្នាក់ទី12 ពួកគេក្លាយជាស្ត្រីវ័យក្មេងដែលមានចំនេះដឹងប្រកបដោយគុណភាព ភាពស្មោះត្រង់ និងគោលការណ៍ ដែលត្រៀមខ្លួនឈានចូលពិភពលោក ដែលជាង 95% នៃសិស្សថ្នាក់ទី12  របស់យើងបានបន្តទៅសាកលវិទ្យាល័យលំដាប់កំពូល។

ប្រព័ន្ធព័ត៌មានសាលារៀនអូស្ត្រាលី

សាលារៀនដែលចូលរួម​