Canberra Grammar School
Canberra, Australian Capital Territory
ព័ត៌មានអំពីសាលា | |
---|---|
ក្រុង/ រដ្ឋ៖ | ទីក្រុងកង់បេរ៉ា ដែនដីរាជធានីអូស្ត្រាលី |
ឆ្នាំបង្កើត៖ | 1929 |
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ | ការសិក្សារួមថ្នាក់ |
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ | ទាំងពីរ |
កម្មវិធីភាសាអង់គ្លេស ELICOS៖ | គ្មាន |
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ | មាន |
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/ កម្មវិធី IB |
HSC | IBDP |
ចំនួនចុះឈ្មោះចូលរៀនសរុប (ថ្នាក់ទី 7-12)៖ |
1300 |
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ |
18 |
តម្រូវការ តេស្ត AEAS ៖ | តម្រូវការ |
ថ្លៃសិក្សាប្រចាំឆ្នាំ៖ (AUD /ថ្នាក់ទី7 – ទី12) |
ថ្នាក់ទី7៖ AUD38,395 ថ្នាក់ទី8 – ទី10៖ AUD38,930 ថ្នាក់ទី11 – ទី12៖ AUD39,490 |
ថ្លៃកន្លែងស្នាក់នៅ៖ | អាគារស្នាក់នៅ៖ AUD31,880 |
លេខ CRICOS ៖ | 00580G |
បទបង្ហាញវីដេអូសាលា៖ |
---|
សាលា Canberra Grammar បង្កើតឡើងក្នុងឆ្នាំ 1929 គឺជាសាលាភាសាអង់គ្លេសឯករាជ្យដែលសិស្សប្រុស និងស្រី សិក្សារួមគ្នាពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី 12 ជាមួយនឹងកន្លែងស្នាក់នៅសម្រាប់សិស្ស 143 នាក់នៅពេលចុះឈ្មោះពេញ។ សាលារៀនលាតសន្ធឹងលើផ្ទៃដី 22 ហិចតា បរិវេណសាលាស្ថិតនៅចំកណ្តាលទីក្រុង កង់បេរ៉ា (Canberra) រាជធានីនៃប្រទេសអូស្ត្រាលី។
សាលា Canberra Grammar ផ្តល់ជូននូវការអប់រំសិក្សាឆ្នើម ឱកាសសិក្សារួមគ្នា និងស្ថិតក្រោមការមើលថែទាំពីគ្រូ ជាមួយសិស្សគ្រប់មជ្ឈដ្ឋាន និងជំនឿនៅក្នុងសហគមន៍ដែលណែនាំដោយតម្លៃសាសនាគ្រីស្ទាន។
សាលាគោរព និងមើលថែទាំ សិស្សគ្រប់រូបយ៉ាងដិតដល់ ជំរុញការលើកទឹកចិត្ត និងអបអរសាទរការខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នារួមមានផ្នែកបញ្ញាស្មារតី វប្បធម៌ សង្គមធម៌ និងសម្បទា។
ការកសាងលើជំនាញវិជ្ជាជីវៈរបស់បុគ្គលិក ការប្តេជ្ញាចិត្តនៃសហគមន៍ និងធនធាននៃរដ្ឋធានីរបស់ប្រទេសនេះ សាលា Canberra Grammar គឺជាបណ្ដុំអ្នកសិក្សាឆ្ពោះទៅរកភាពជាអ្នកដឹកនាំ និងជាមជ្ឈមណ្ឌលអប់រំដែលមានគុណភាពបំផុតនៅក្នុងប្រទេសអូស្ត្រាលី។