ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖Brisbane, ឃ្វីនស៍លែន
ឆ្នាំបង្កើត៖1960
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖សិក្សារួមថ្នាក់
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ផ្ទះស្នាក់
កម្មវិធី ELICOS៖មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀតមិនមាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IBវិញ្ញាបនបត្រ QCE
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
800
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖107
តម្រូវការ តេស្ត AEAS ៖ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
AUD $26,500
ថ្លៃកន្លែងស្នាក់នៅ៖AUD $15,100
លេខ CRICOS ៖00515F

St Paul’s School គឺជាសាលារៀនរួមថ្នាក់ជាមួយគ្នាពីឆ្នាំត្រៀមរហូតដល់ឆ្នាំទី12។  យើងផ្ដល់នូវកម្មវិធីវិទ្យាល័យ និងកម្មវិធីត្រៀមចូលវិទ្យាល័យ ការគាំទ្រលើកម្មវិធីភាសាអង់គ្លេសជាភាសាទីពីរ (ESL) និងកម្មវិធីផ្ទះស្នាក់​ដែលមានការថែទាំ និងការរៀបចំយ៉ាងល្អ។ St Paul’s មានកេរ្តិ៍ឈ្មោះល្បីចំពោះការថែទាំ និងវឌ្ឍនភាពសិក្សាប្រកបដោយគុណភាពខ្ពស់។ យើងធានាថាសិស្សគឺត្រូវបានត្រៀមរួចរាល់បានយ៉ាងប្រសើរ និងទទួលបាននូវជំនាញភាសាអង់គ្លេស ព្រមទាំងការសិក្សា និងជំនាញទំនាក់ទំនងដែលចាំបាច់សម្រាប់បញ្ជ្រៀបបរិបទអប់រំ បែបអូស្ត្រាលី។ យើងមានគ្រូដែលមានគុណវុឌ្ឍខ្ពស់ និងទទួលបាននូវការអភិវឌ្ឍវិជ្ជាជីវៈឥតឈប់ឈរ។ ជំនួយរបស់យើងចំពោះសិស្សអន្តរជាតិគឺធ្វើយ៉ាងណាឱ្យសិស្សអន្តរជាតិដែលបានបញ្ចប់ការសិក្សាជាច្រើននាក់អាចចូលរៀននៅសាកលវិទ្យាល័យល្បីៗរបស់ប្រទេស
អូស្ត្រាលី។ សិស្សអន្តរជាតិដែលបានបញ្ចប់ការសិក្សារបស់យើងរួមមាន ឱសថការី អ្នកជំនាញព័ត៌មានវិទ្យា មេធាវី  អ្នកព្យាបាលរោគដោយកាយវប្បកម្ម វិចិត្រករ
ក្រាហ្វិក តន្ត្រីករ ធុរជន និងគណនេយ្យករ។

យើងត្រូវបានគេទទួលស្គាល់ជា

  • សាលាលំដាប់ខ្ពស់ទាំង 25 នៅក្នុងរដ្ឋឃ្វីនស៍លែន សម្រាប់ឆ្នាំលទ្ធផល OP ឆ្នាំ2016 (លទ្ធផលចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ)
  • កម្មវិធីតៀមសម្រាប់ថ្នាក់វិទ្យាល័យដែលបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់
  • គ្រួសារផ្ទះស្នាក់ដែលបានជ្រើសរើសយ៉ាងត្រឹមត្រូវ ដែលមានការសម្របសម្រួលពីបុគ្គលិកពេញម៉ោងរបស់សាលា
  • ក្រុមសិស្សដែលផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅ ការប្រាស្រ័យទាក់ទងជាមួយសិស្សអូស្ត្រាលីចាប់ពី
    ថ្ងៃទី 2
  • មានភាពជោគជ័យយ៉ាងពិតប្រាកដជាមួយសិស្សអន្តរជាតិអស់រយៈពេលជាង 20។

បាវចនារបស់យើងគឺ ‘ជំនឿ សហគមន៍ និងការសិក្សា’ គឺជាចំណុចស្នូលនៃកម្មវិធីរបស់សាលាយើង។

All Schools Attending Cambodia

2019-08-06T14:40:14+00:00
HongkongChinaVietnamEnglish