PLC Sydney
Sydney, New South Wales
ព័ត៌មានអំពីសាលា |
|
---|---|
ទីក្រុង ឬ រដ្ឋ | Sydney New South Wales |
ឆ្នាំដែលបានបង្កើតឡើង | 1888 |
ប្រភេទសាលា | សាលាសិស្សស្រី |
ជម្រើសនៅសាលា ផ្ទះស្នាក់ ឬទាំងពីរ | អាគារស្នាក់នៅសាលា ផ្ទះស្នាក់ក្រៅសាលា |
វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ (ELICOS) | មិនផ្តល់ជូន |
វត្គសិក្សាភាសាអង់គ្លេសច្រើនទៀត | មិនផ្តល់ជូន |
វិញ្ញាបនបត្រសាលា | HSC |
ចំនួនសរុបការចុះឈ្មោះ (ទីថ្នាក់ ៧-១២) | 990 |
ចំនួនសិស្សបរទេស (៥០០ ទិដ្ឋាការ) | 24 |
តម្រូវឱ្យធ្វើតេស្ត AEASឬទេ? | មាន |
តម្លៃសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី ៧-១២) | $41,330-$45,070 ដុល្លារអូស្រ្តាលី |
តម្លៃការស្នាក់នៅហូបចុក | អាគារស្នាក់នៅសាលា: $31,920 ក្នុងមួយឆ្នាំ |
លេខកូដ CRICOS | 02280D |
វីដេអូបទបង្ហាញពីសាលា |
---|
មហាវិទ្យាល័យ Presbyterian Ladies ទីក្រុងស៊ីដនី គឺជាសាលាមួយក្នុងចំណោមសាលាដែលមានវ័យចំណាស់ជាងគេ និងត្រូវវបានគេកោតសរសើរបំផុត។ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីសិក្សាដ៏សំបូរបែបដល់សិស្សប្រមាណ ១៤៧០ នាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ មហាវិទ្យាល័យPresbyterian Ladies ទីក្រុងស៊ីដនី គឺជាសាលាដែលផ្ដល់សិទ្ធិឱ្យសិស្សនារីគ្រប់ៗគ្នា ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឆ្នាំទី ១២ និងទទួលសិស្សឱ្យស្នាក់នៅចាប់ពីឆ្នាំទី ៧ឡើង។
នៅក្នុងឆ្នាំ ២០២២ ៨០% នៃសិស្សមហាវិទ្យាល័យ Presbyterian Ladies ទីក្រុងស៊ីដនី បានជាប់តារាងកំពូល ២០% ទូទាំងប្រទេស ចំណែកឯ ៥០% នៃសិស្សរបស់យើងបានជាប់លើតារាងកំពូល ១០% ទូទាំងប្រទេស។ ក្នុងនោះ បានសម្រេច ពិន្ទុខ្ពស់ជាង ៩០នៃពិន្ទុ ATARបាន ៦.៦% និង ១% បានសម្រេចពិន្ទុ ATAR លើសពី ៩៩។ បន្ថែមពីនេះពិន្ទុ ATAR ខ្ពស់បំផុត បានសម្រេចរហូតដល់ ៩៩.៨៥។
សិស្សសរុបចំនួនដប់នាក់ (ក្នុងចំណោម១៣)) នាក់ត្រូវបានទទួលស្គាល់ក្នុងការសម្រេចលទ្ទផលល្អបំផុត របស់ Premier (ដែលទទួលបានពិន្ទុខ្ពស់លើសពី ៩០% គ្រប់មុខវិជ្ជាទាំងអស់) ហើយនឹងសិស្សចំនួន ១១ នាក់នៅក្នុងលទ្ទផលល្អបំផុត (ឧ. ទទួលបានចំណាត់ថ្នាក់លើតារាងកំពូល ២០ មុខ នៅក្នុងមុខវិជ្ជានីមួយៗរបស់ពួកគេ)។
PLC Sydney ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរួមមួយក្នុងការផ្តល់នូវឧត្តមភាពក្នុងការអប់រំ និងត្រូវបានទទួលស្គាល់សម្រាប់មុខវិជ្ជាដ៏ឆ្នើម រួមមានតន្រ្តី និងកីឡារបស់ខ្លួនដ៏សំបូរបែបបំផុត ដែលរួមមានមុខវិជ្ជាសិល្បៈ’ការនិយាយជាសាធារណៈ ការជជែកពិភាក្សា បរិស្ថាន រួមទាំងសកម្មភាពកីឡាមានដូចជា វាយកូនបាល់ ហែលទឹក ជិះទូក មុជទឹក និងកាយសម្ព័ន្ធ។
នៅពេលដែលសិស្សបានបញ្ចប់ការសិក្សាពី PLC Sydney នៅចុងឆ្នាំថ្នាក់ទី ១២ ពួកគេនឹងក្លាយជាយុវតី ដែលមានភាពស្មោះត្រង់ និងមានគោលបំណង ត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកពិភពលោកជាមួយនឹងជាង ៩៥% នៃសិស្សថ្នាក់ទី ១២ របស់យើងបានបន្តការសិក្សានៅសាកលវិទ្យាល័យ។