Melbourne Girls Grammar

Melbourne, Victoria

ចុចទីនេះ សម្រាប់ការចុះឈ្មោះ ថ្ងៃសាកសួរព័ត៌មាន
ដោនឡូត ព័ត៌មានអំពីសាលា

ព័ត៌មានអំពីសាលា

ទីក្រុង ឬ រដ្ឋ Melbourne
Victoria
ឆ្នាំដែលបានបង្កើតឡើង 1893
ប្រភេទសាលា សាលាសិស្សស្រី
ជម្រើសនៅសាលា ផ្ទះស្នាក់ ឬទាំងពីរ អាគារស្នាក់នៅសាលា
វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ (ELICOS) មិនផ្តល់ជូន
វត្គសិក្សាភាសាអង់គ្លេសច្រើនទៀត ផ្តល់ជូន
វិញ្ញាបនបត្រសាលា VCE
ចំនួនសរុបការចុះឈ្មោះ (ទីថ្នាក់ ៧-១២) 730
ចំនួនសិស្សបរទេស (៥០០ ទិដ្ឋាការ) 10
តម្រូវឱ្យធ្វើតេស្ត AEASឬទេ? មាន
តម្លៃសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី ៧-១២) $51,864 ដុល្លារអូស្រ្តាលី
តម្លៃការស្នាក់នៅហូបចុក $30,368 ក្នុងមួយឆ្នាំ
លេខកូដ CRICOS 00322D
មើលកន្លែងទំនេរសម្រាប់សាលានេះ

វីដេអូបទបង្ហាញពីសាលា

​សាលា Melbourne Girls Grammar គឺជានិមិត្តរូបតំណាងឱ្យការអប់រំ នៃទីក្រុងមែលប៊ន។ សាលាយើងស្ថិតនៅជិតសួន Royal Botanic Gardens ក្បែរនឹងទន្លេ Yarra ហើយចម្ងាយប្រមាណនាទីពី កន្លែងកីឡា សាលវិចិត្រសិល្បៈ និងតំបន់ពាណិជ្ជកម្ម។ កេរ្តិ៍ឈ្មោះរបស់សាលាគឺឈរនៅលំំដាប់ឈានមុខគេដោយមានវគ្គសិក្សាដ៏ទូលំទូលាយ ខណៈដែលជារៀងរាល់ឆ្នាំសិស្សបញ្ចប់ការសិក្សារបស់យើងទទួលបានកន្លែងនៅក្នុងសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេស ដូចជា សាកលវិទ្យាល័យ Melbourne, Monash, ANU និង RMIT – និងសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ចំណុចខ្លាំងក្នុងចំណោមចំណុចខ្លាំងជាច្រើនរបស់សាលាគឺសារៈសំខាននៃការ់អបអរភាពចម្រុះនៃវប្បធម៌និងភាសា។ ផ្ទះស្នាក់របស់សិស្សក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ហើយនិស្សិតអន្តរជាតិរបស់យើងរីករាយក្នុងការបង្កើតទំនាក់ទំនងជាមួយនិស្សិតមកពីចម្រុះជាតិសាសន៍ និងតំបនទូទាំងពិភពលោក។

អាណាព្យាបាលមានអារម្មណ៍សុវត្ថិភាពនៅពេលដឹងថាកូនស្រីរបស់ពួកគេនឹងត្រូវបានស្វាគមន៍ និងយកចិត្តទុកដាក់ទាំងពេលនៅសាលា និងក្រោយបញ្ចប់ការសិក្សាក្នុងនាមជាអតីតសិស្សដ៏មានកិត្តិយស នៃសាលា Melbourne Girls​ Grammar

ពីនិត្យមើលព័ត៌មានអំពីសាលានេះលើទិន្នន័យព័ត៌មានសាលាប្រចាំប្រទេសអូស្ត្រាលី

សាលាដែលនឹងចូលរួម