John Paul International College
Brisbane, Queensland
ព័ត៌មានអំពីសាលា |
|
---|---|
ទីក្រុង ឬ រដ្ឋ | Brisbane Queensland |
ឆ្នាំដែលបានបង្កើតឡើង | 1997 |
ប្រភេទសាលា | សាលាចម្រុះភេទសិស្ស |
ជម្រើសនៅសាលា ផ្ទះស្នាក់ ឬទាំងពីរ | អាគារស្នាក់នៅសាលា ផ្ទះស្នាក់ក្រៅសាលា |
វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ (ELICOS) | ផ្តល់ជូន |
វត្គសិក្សាភាសាអង់គ្លេសច្រើនទៀត | មិនផ្តល់ជូន |
វិញ្ញាបនបត្រសាលា | QCE |
ចំនួនសរុបការចុះឈ្មោះ (ទីថ្នាក់ ៧-១២) | 850 |
ចំនួនសិស្សបរទេស (៥០០ ទិដ្ឋាការ) | 91 |
តម្រូវឱ្យធ្វើតេស្ត AEASឬទេ? | មាន |
តម្លៃសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី ៧-១២) | $27,600 ដុល្លារអូស្រ្តាលី |
តម្លៃការស្នាក់នៅហូបចុក | ផ្ទះស្នាក់ក្រៅសាលា: $18,600 ក្នុងមួយឆ្នាំ អាគារស្នាក់នៅសាលា: $21,500 ក្នុងមួយឆ្នាំ |
លេខកូដ CRICOS | 00500B |
វីដេអូបទបង្ហាញពីសាលា |
---|
មហាវិទ្យាល័យ John Paul ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ហើយបាននិងកំពុងផ្តល់ការអប់រំថ្នាក់បឋមសិក្សា និងមធ្យមសិក្សាដល់សិស្សនៅក្រៅប្រទេសចាប់តាំងពីឆ្នាំ ១៩៨៤។ កម្មវិធីសិក្សាសាលា រួមបញ្ចូល កីឡា សិល្បៈ ការសម្តែង និងបច្ចេកវិទ្យា បានជាប់ចំណាត់ថ្នាក់ឈានមុខគេក្នុងប្រទេសអូស្ត្រាលី។
នៅឆ្នាំ ១៩៩៧ John Paul International College ត្រូវបានបង្កើតឡើង ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលត្រៀមចូលថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់សិស្សនៅបរទេស និងផ្តល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់ការសិក្សារបស់ពួកគេនាពេលអនាគត។ មហាវិទ្យាល័យអន្តរជាតិមួយនេះក៏ផ្តល់ជូននូវដំណើរទស្សនកិច្ចសិក្សាផងដែរ ដែលជួយសិស្សឱ្យយល់ដឹងនូវរបៀបការស្នាក់នៅ និងការរៀនសូត្រក្នុងប្រទេសអូស្ត្រាលី។
ចំណុចសំខាន់របស់សាលា៖
- សិស្សបញ្ចប់ការសិក្សាឆ្នាំ ២០២២ ចំណាត់ថ្នាក់លទ្ធផលប្រឡងចូលមហាវិទ្យាល័យ Queensland
- ២% សម្រេចបានពិន្ទុ ATAR ពី៩៩ ឬខ្ពស់ជាងនេះ ( ជាប់ចំណាត់ថ្នាក់កំពូល ១% ទូទាំងប្រទេស)
- ២០% ទទួលបានពិន្ទុ ATAR ពី៩៥ ឬខ្ពស់ជាងនេះ (ជាប់ចំណាត់ថ្នាក់កំពូល ៥% ទូទាំងប្រទេស)
- ៤០% ទទួលបានពិន្ទុ ATAR ពី ៩០ ឬខ្ពស់ជាងនេះ ( ជាប់ចំណាត់ថ្នាក់កំពូល ១០% ទូទាំងប្រទេស)
- ពិន្ទុមធ្យម ATAR សម្រាប់សិស្សបញ្ចប់ការសិក្សាឆ្នាំមុនគឺ ៨៦,៦
- ១០០% នៃនិស្សិតបរទេសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ទាប់ពីបញ្ចប់ការសិក្សា
- ការយកចិត្តទុកដាក់យ៉ាងខ្លាំងសុខុមាលភាពសិស្ស
- ការគាំទ្រការសិក្សានិងអត្ថប្រយោជន៍នាៗរបស់សិស្ស
- សិស្សរៀនថ្នាក់ទី ៩ ដល់ទី ១២ ទទួលបានសេវាកម្មប្រឹក្សាអាជីពការងារ
- ៩ ភាគរយនៃសិស្សសរុប ២០០០នាក់មកពីក្រៅប្រទេស
- ក្រុម សិល្បៈ សម្ដែង បាន ជាប់ ចំណាត់ ថ្នាក់ លេខ ១ នៅ រដ្ឋ Queensland កាលពីឆ្នាំ ២០២១
- កម្មវិធីកីឡាដ៏មានកិត្យានុភាព