PLC Sydney

Sydney, New South Wales

ចុចទីនេះ សម្រាប់ការចុះឈ្មោះ ថ្ងៃសាកសួរព័ត៌មាន
ដោនឡូត ព័ត៌មានអំពីសាលា

ព័ត៌មានអំពីសាលា

ទីក្រុង ឬ រដ្ឋ Sydney
New South Wales
ឆ្នាំដែលបានបង្កើតឡើង 1888
ប្រភេទសាលា សាលាសិស្សស្រី
ជម្រើសនៅសាលា ផ្ទះស្នាក់ ឬទាំងពីរ អាគារស្នាក់នៅសាលា
ផ្ទះស្នាក់ក្រៅសាលា
វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ (ELICOS) មិនផ្តល់ជូន
វត្គសិក្សាភាសាអង់គ្លេសច្រើនទៀត មិនផ្តល់ជូន
វិញ្ញាបនបត្រសាលា HSC
ចំនួនសរុបការចុះឈ្មោះ (ទីថ្នាក់ ៧-១២) 990
ចំនួនសិស្សបរទេស (៥០០ ទិដ្ឋាការ) 24
តម្រូវឱ្យធ្វើតេស្ត AEASឬទេ? មាន
តម្លៃសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី ៧-១២) $41,330-$45,070 ដុល្លារអូស្រ្តាលី
តម្លៃការស្នាក់នៅហូបចុក អាគារស្នាក់នៅសាលា: $31,920 ក្នុងមួយឆ្នាំ
លេខកូដ CRICOS 02280D
មើលកន្លែងទំនេរសម្រាប់សាលានេះ

វីដេអូបទបង្ហាញពីសាលា

មហាវិទ្យាល័យ Presbyterian Ladies ទីក្រុងស៊ីដនី គឺជាសាលាមួយក្នុងចំណោមសាលាដែលមានវ័យចំណាស់ជាងគេ និងត្រូវវបានគេកោតសរសើរបំផុត។ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីសិក្សាដ៏សំបូរបែបដល់សិស្សប្រមាណ ១៤៧០ នាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ មហាវិទ្យាល័យ​Presbyterian Ladies ទីក្រុងស៊ីដនី គឺជាសាលាដែលផ្ដល់សិទ្ធិឱ្យសិស្សនារីគ្រប់ៗគ្នា ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឆ្នាំទី ១២ និងទទួលសិស្សឱ្យស្នាក់នៅចាប់ពីឆ្នាំទី ៧ឡើង។

នៅក្នុងឆ្នាំ ២០២២ ៨០% នៃសិស្សមហាវិទ្យាល័យ Presbyterian Ladies ទីក្រុងស៊ីដនី បានជាប់តារាងកំពូល ២០% ទូទាំងប្រទេស ចំណែកឯ ៥០% នៃសិស្សរបស់យើងបានជាប់លើតារាងកំពូល ១០% ទូទាំងប្រទេស។ ក្នុងនោះ បានសម្រេច ពិន្ទុខ្ពស់ជាង ៩០នៃពិន្ទុ ATARបាន ៦.៦% និង​ ១% បានសម្រេចពិន្ទុ ATAR លើសពី ៩៩។ បន្ថែមពីនេះពិន្ទុ ATAR ខ្ពស់បំផុត បានសម្រេចរហូតដល់ ៩៩.៨៥។

សិស្សសរុបចំនួនដប់នាក់ (ក្នុងចំណោម១៣)) នាក់ត្រូវបានទទួលស្គាល់ក្នុងការសម្រេចលទ្ទផលល្អបំផុត របស់ Premier (ដែលទទួលបានពិន្ទុខ្ពស់លើសពី ៩០% គ្រប់មុខវិជ្ជាទាំងអស់) ហើយនឹងសិស្សចំនួន ១១ នាក់នៅក្នុងលទ្ទផលល្អបំផុត (ឧ. ទទួលបានចំណាត់ថ្នាក់លើតារាងកំពូល ២០ មុខ នៅក្នុងមុខវិជ្ជានីមួយៗរបស់ពួកគេ)។

PLC Sydney ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរួមមួយក្នុងការផ្តល់នូវឧត្តមភាពក្នុងការអប់រំ និងត្រូវបានទទួលស្គាល់សម្រាប់មុខវិជ្ជាដ៏ឆ្នើម រួមមានតន្រ្តី និងកីឡារបស់ខ្លួនដ៏សំបូរបែបបំផុត ដែលរួមមានមុខវិជ្ជាសិល្បៈ’ការនិយាយជាសាធារណៈ ការជជែកពិភាក្សា បរិស្ថាន រួមទាំងសកម្មភាពកីឡាមានដូចជា វាយកូនបាល់ ហែលទឹក ជិះទូក មុជទឹក និងកាយសម្ព័ន្ធ។

នៅពេលដែលសិស្សបានបញ្ចប់ការសិក្សាពី PLC Sydney នៅចុងឆ្នាំថ្នាក់ទី​ ១២ ពួកគេនឹងក្លាយជាយុវតី ដែលមានភាពស្មោះត្រង់ និងមានគោលបំណង ត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកពិភពលោកជាមួយនឹងជាង ៩៥% នៃសិស្សថ្នាក់ទី ១២ របស់យើងបានបន្តការសិក្សានៅសាកលវិទ្យាល័យ។

ពីនិត្យមើលព័ត៌មានអំពីសាលានេះលើទិន្នន័យព័ត៌មានសាលាប្រចាំប្រទេសអូស្ត្រាលី

សាលាដែលនឹងចូលរួម