Melbourne Girls Grammar
Melbourne, Victoria
ព័ត៌មានអំពីសាលា |
|
---|---|
ទីក្រុង ឬ រដ្ឋ | Melbourne Victoria |
ឆ្នាំដែលបានបង្កើតឡើង | 1893 |
ប្រភេទសាលា | សាលាសិស្សស្រី |
ជម្រើសនៅសាលា ផ្ទះស្នាក់ ឬទាំងពីរ | អាគារស្នាក់នៅសាលា |
វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិ (ELICOS) | មិនផ្តល់ជូន |
វត្គសិក្សាភាសាអង់គ្លេសច្រើនទៀត | ផ្តល់ជូន |
វិញ្ញាបនបត្រសាលា | VCE |
ចំនួនសរុបការចុះឈ្មោះ (ទីថ្នាក់ ៧-១២) | 730 |
ចំនួនសិស្សបរទេស (៥០០ ទិដ្ឋាការ) | 10 |
តម្រូវឱ្យធ្វើតេស្ត AEASឬទេ? | មាន |
តម្លៃសិក្សាប្រចាំឆ្នាំ (ថ្នាក់ទី ៧-១២) | $51,864 ដុល្លារអូស្រ្តាលី |
តម្លៃការស្នាក់នៅហូបចុក | $30,368 ក្នុងមួយឆ្នាំ |
លេខកូដ CRICOS | 00322D |
វីដេអូបទបង្ហាញពីសាលា |
---|
សាលា Melbourne Girls Grammar គឺជានិមិត្តរូបតំណាងឱ្យការអប់រំ នៃទីក្រុងមែលប៊ន។ សាលាយើងស្ថិតនៅជិតសួន Royal Botanic Gardens ក្បែរនឹងទន្លេ Yarra ហើយចម្ងាយប្រមាណនាទីពី កន្លែងកីឡា សាលវិចិត្រសិល្បៈ និងតំបន់ពាណិជ្ជកម្ម។ កេរ្តិ៍ឈ្មោះរបស់សាលាគឺឈរនៅលំំដាប់ឈានមុខគេដោយមានវគ្គសិក្សាដ៏ទូលំទូលាយ ខណៈដែលជារៀងរាល់ឆ្នាំសិស្សបញ្ចប់ការសិក្សារបស់យើងទទួលបានកន្លែងនៅក្នុងសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេស ដូចជា សាកលវិទ្យាល័យ Melbourne, Monash, ANU និង RMIT – និងសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ចំណុចខ្លាំងក្នុងចំណោមចំណុចខ្លាំងជាច្រើនរបស់សាលាគឺសារៈសំខាននៃការ់អបអរភាពចម្រុះនៃវប្បធម៌និងភាសា។ ផ្ទះស្នាក់របស់សិស្សក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ហើយនិស្សិតអន្តរជាតិរបស់យើងរីករាយក្នុងការបង្កើតទំនាក់ទំនងជាមួយនិស្សិតមកពីចម្រុះជាតិសាសន៍ និងតំបនទូទាំងពិភពលោក។
អាណាព្យាបាលមានអារម្មណ៍សុវត្ថិភាពនៅពេលដឹងថាកូនស្រីរបស់ពួកគេនឹងត្រូវបានស្វាគមន៍ និងយកចិត្តទុកដាក់ទាំងពេលនៅសាលា និងក្រោយបញ្ចប់ការសិក្សាក្នុងនាមជាអតីតសិស្សដ៏មានកិត្តិយស នៃសាលា Melbourne Girls Grammar