
Strathcona Girls Grammar
Melbourne, Victoria

ព័ត៌មានអំពីសាលា | |
---|---|
ក្រុង/ រដ្ឋ៖ | ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ |
ឆ្នាំបង្កើត៖ | 1924 |
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ | ស្រី |
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ | អាគារស្នាក់នៅ |
កម្មវិធីភាសាអង់គ្លេស ELICOS៖ | គ្មាន |
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ | មាន |
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/ កម្មវិធី IB |
VCE |
ចំនួនចុះឈ្មោះចូលរៀនសរុប (ថ្នាក់ទី 7-12)៖ |
650 |
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ |
40 |
តម្រូវការ តេស្ត AEAS ៖ | តម្រូវការ |
ថ្លៃសិក្សាប្រចាំឆ្នាំ៖ (AUD /ថ្នាក់ទី7 – ទី12) |
AUD49,560 |
ថ្លៃកន្លែងស្នាក់នៅ៖ | ប្រហែល 360 (ដុល្លាអូស្រ្តាលី) ក្នុង 1សប្ដាហ៍ |
លេខ CRICOS ៖ | 00577C |
បទបង្ហាញវីដេអូសាលា៖ |
---|
ចាប់ផ្តើមការសិក្សានៅអូស្ត្រាលីរបស់អ្នកនៅសាលា Strathcona Girls Grammar ។
សាលា Strathcona Girls Grammar មានទីតាំងស្ថិតនៅទីក្រុង Melbourne និងមានរយៈចំងាយត្រឹមតែ 20នាទី ពីតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ដែលមានទេសភាពស្អាត សុវត្ថិភាព និងមានអាគារ Canterbury។ ជាមួយនឹងឧត្តមភាពសិក្សាជាង 100ឆ្នាំ សាលារបស់យើងត្រូវបានគេស្គាល់ថា ជាសាលាដែលបានបណ្ដុះបណ្ដាលយុវនារីក្មេងៗឲ្យជោគជ័យក្នុងការសិក្សា និងការត្រៀមខ្លួនក្នុងថ្ងៃអនាគត។
កម្មវិធីសិក្សារបស់យើងមានភាពសំបូរបែបដែលរួមមានការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ កីឡា សិល្បៈ ការជជែកពិភាក្សា និងជំនាញនានាជាច្រើន។ យើងយកចិត្តទុកដាក់ចំពោះសិស្សស្រីគ្រប់រូបតាមរយៈកម្មវិធីសុខុមាលភាពពិសេសរបស់យើង ហើយសិស្សអន្តរជាតិទាំងអស់ត្រូវបានមើលថែដោយក្រុមប្រឹក្សាអន្តរជាតិដោយយកចិត្តទុកដាក់។
សិស្សសាលា Strathcona Girls របស់យើងតែងបញ្ចប់ការសិក្សាដោយលទ្ធផលឆ្នើម ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅអូស្ត្រាលី និងនៅក្រៅប្រទេស ដែលមានការណែនាំដោយអ្នកជំនាញថ្នាក់ឧត្តមសិក្សា។
សិស្សសាលា Strathcona បង្កើតបានទំនាក់ទំនងដ៏រឹងមាំ និងបទពិសោធន៍សម្បូរបែបតាមរយៈលារចូលរួមជាមួយបណ្តាញទំនាក់ទំនងសកលលោក។
សាលា Strathcona គឺជាសាលាដែលជួយឲ្យលោកអ្នកសម្រេចបានអនាគតជោគជ័យ។