
Siena College
Melbourne, Victoria

ព័ត៌មានអំពីសាលា | |
---|---|
ក្រុង/ រដ្ឋ៖ | ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ |
ឆ្នាំបង្កើត៖ | 1940 |
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ | ស្រី |
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ | អាគារស្នាក់នៅ |
កម្មវិធីភាសាអង់គ្លេស ELICOS៖ | គ្មាន |
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត៖ | គ្មាន |
វិញ្ញាបនបត្របញ្ជាក់ការសិក្សា/ កម្មវិធី IB |
VCE |
ចំនួនចុះឈ្មោះចូលរៀនសរុប (ថ្នាក់ទី 7-12)៖ |
700 |
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ |
1 |
តម្រូវការ តេស្ត AEAS ៖ | តម្រូវការ |
ថ្លៃសិក្សាប្រចាំឆ្នាំ៖ (AUD /ថ្នាក់ទី9 – ទី12) |
AUD38,205-AUD39,875 |
ថ្លៃកន្លែងស្នាក់នៅ៖ | 370-430 (ដុល្លាអូស្រ្តាលី) ក្នុង 1សប្ដាហ៍ |
លេខ CRICOS ៖ | 04313F |
បទបង្ហាញវីដេអូសាលា៖ |
---|
សាលា Siena College ត្រូវបានបង្កើតឡើងនៅឆ្នាំ 1940ក្នុងនាមជាសាលាកាតូលិកឯកជនសម្រាប់សិស្សស្រីចាប់ពីថ្នាក់ទី 7 ដល់ទី 12។ សាលានេះស្ថិតនៅជាយតំបន់ Camberwell ក្នុងទីក្រុង Melbourne ដែលជាទីក្រុងធំជាងគេទីពីររបស់ប្រទេសអូស្ត្រាលី។
កម្មវិធីសិក្សានៅសាលា Siena College មានលក្ខណៈសកម្ម និងច្នៃប្រឌិត ដែលបង្កើតឡើងដើម្បីការអភិវឌ្ឍការសិក្សា ស្មារតី សង្គម ផ្លូវចិត្ត និងផ្លូវកាយរបស់សិក្សានុសិស្ស។ សិស្សត្រូវបានលើកទឹកចិត្តឲ្យក្លាយជាអ្នករិះគិតដែលមានគំនិតច្នៃប្រឌិត មានការវិភាគ និងឆ្លុះបញ្ចាំង ហើយកម្មវិធីសិក្សារបស់យើងត្រូវបានកែសម្រួលទៅតាមវិធីសាស្រ្តសហការដែលក្មេងស្រីរៀន។
សាលា Siena College ជាកន្លែងសិក្សាមួយដែលទទួលស្គាល់ និងសាទរចំពោះភាពខុសគ្នា និងទេពកោសល្យដ៏ពិសេសនៃសិក្សានុសិស្សរបស់យើង និងជាកន្លែងដែលផ្តល់អានុភាពទៅកាន់ស្រ្តីវ័យក្មេងក្នុងការបន្តដំណើរសិក្សារបស់ពួកគេលើសពីក្នុងថ្នាក់រៀន និងធ្វើឱ្យមានភាពខុសប្លែកជាវិជ្ជមានក្នុងពិភពលោក។
សាលា Siena College ក៏មានផ្តល់ជូននូវឪកាសជាច្រើនទៀតបន្ថែមពីលើកម្មវិធីសិក្សាផ្លូវការ រួមមានសិល្ប:សម្តែង តន្ត្រី គំនូរ យុត្តិធម៌សង្គម កីឡាជ្រមុជទឹក ការបោះតង់ និងកីឡាផ្សេងៗ។