ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖ទីក្រុង​មែលប៊ើន រដ្ឋវិចតូរៀ
ឆ្នាំបង្កើត៖1961
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖សិស្សប្រុស
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ផ្ទះស្នាក់
កម្មវិធី ELICOS៖គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀតមាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IBវិញ្ញាបនបត្រ VCE
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
1100
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖50
តម្រូវការ តេស្ត AEAS ៖ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
AUD $26,150
ថ្លៃកន្លែងស្នាក់នៅ៖AUD $16,420
លេខ CRICOS ៖01680G

Whitefriars College អនុវត្តអភិក្រមគ្រប់ជ្រុង​ជ្រោយ​សម្រាប់ការអប់រំ ដោយខិតខំអភិវឌ្ឍសិស្សនៅក្នុងគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ ដើម្បីឱ្យពួកគេអាចក្លាយជាបុរសប្រកបដោយការទទួលខុសត្រូវ មានសណ្ដានចិត្តល្អ និងមានសមត្ថភាពខ្ពស់។

គ្រូបង្រៀនរបស់យើងដឹងថាតួនាទីរបស់ខ្លួនគឺធ្វើយ៉ាង​ណាដើម្បីបង្កើតចំណាប់អារម្មណ៍រៀនសូត្រពេញមួយជីវិតរបស់សិស្សប្រុសម្នាក់ៗ និងជំរុញពួកគេឱ្យសម្រេចបាននូវបុគ្គលិកលក្ខណៈដ៏ល្អប្រសើរបំផុតនៅក្នុងគ្រប់​ដំណាក់កាលនៃជីវិត។

យើងគឺជាសមាជិកក្រុមប្រឹក្សាសាលាអន្តរជាតិដែលមាន​ការទទួលស្គាលយ៉ាងទូលំទូលាយ ដែលអាចឱ្យយើងធ្វើការរៀបចំជាស្តង់ដារផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងសាលាលំដាប់ថ្នាក់ពិភពលោក។

Whitefriars College ផ្ដល់ជូនសិស្សនូវបរិយាកាសសិក្សាមួយដែលមានលក្ខណៈពិសេស មានសុវត្ថិភាព និងមានការថែទាំដ៏ល្អ។ សាលារបស់យើងមានការតម្រង់ទិសនៅក្នុងសាលាផ្ទាល់ វគ្គសិក្សាជំនាញភាសា អង់គ្លេស និងវគ្គសិក្សាស្ពានចម្លងសម្រាប់សិស្សអន្តរជាតិ និងថ្នាក់ EAL និងការគាំទ្រក្នុងថ្នាក់ EAL ផ្ទាល់ចំពោះថ្នាក់បញ្ជ្រាបការយល់ដឹង ។

សាលាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកម្មវិធី​សិក្សា STEAM និងកម្មវិធីសិក្សាលក្ខណៈបរិយាប័ន្ន ដើម្បីពង្រឹងការអភិវឌ្ឍទេពកោសល្យ និងជំនាញជា ច្រើន។ លើសពីនេះទៅទៀត យើងក៏មានកម្មវិធីថែទាំសុខុមាលភាព និងកម្មវិធីថែទាំសម្រាប់សិស្សគ្រប់កម្រិត​ថ្នាក់ទាំងអស់ផងដែរ។

All Schools Attending Cambodia

2019-08-06T14:38:29+00:00
HongkongChinaVietnamEnglish