ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖ ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ
ឆ្នាំបង្កើត៖ 1903
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ សិស្សប្រុស
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ ទាំងពីរ
កម្មវិធី ELICOS៖ គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IB វិញ្ញាបនបត្រ VCE
កម្មវិធី Cambridge IGCSE program (ឆ្នាំទី 10)
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
1072
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ 22
តម្រូវការ តេស្ត AEAS ៖ ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
ឆ្នាំទី 10 AUD $38,756
ឆ្នាំទី 11-12 AUD $39,904
ថ្លៃកន្លែងស្នាក់នៅ៖ អាគារស្នាក់ AUD $27,988
ផ្ទះស្នាក់ AUD $320 per week
លេខ CRICOS ៖ 00350M

Trinity Grammar School មានបទពិសោធន៍ក្នុងការអប់រំសិស្សប្រុសអស់រយៈពេលជាង 115 ឆ្នាំកន្លងមកហើយ។

មានទីតាំងស្ថិតនៅចម្ងាយប្រមាណតែប្រាំគីឡូម៉ែត្រពី Melbourne’s CBD ហើយសាលារបស់យើងមានភាពងាយស្រួលក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ ជារៀងរាល់ថ្ងៃ មានសិស្សប្រុសចំនួនជិត 1500នាក់ចូលរៀននៅសាលារបស់យើង ជាកន្លែងដែលពួកគេរីករាយនឹងអាគារទំនើប និងបុរាណចម្រុះគ្នា។

យើងផ្ដល់ជូននូវកម្មវិធីសិក្សាដ៏សម្បូរបែប ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់សិស្សម្នាក់ៗ ហើយបរិយាកាសរៀនសូត្រត្រូវបានបង្កើតឡើងសម្រាប់សិស្សប្រុសទទួលបាននូវ​វិបុលភាពនាពេលអនាគត។

សិស្សរបស់យើងនៅតែទទួលបាននូវលទ្ធផល VCE ល្អប្រសើរ។ នៅឆ្នាំ2018 មានសិស្សប្រុសចំនួនដប់មួយនាក់ទទួលបានពិន្ទុ ATAR ចំនួន 99+ និង 38% ទៀតទទួលបានពិន្ទុ ATAR ចំនួន 90+។

នៅខាងក្រៅថ្នាក់ សិស្សប្រុសរបស់យើងចូលរួមក្នុងសកម្មភាពកម្មវិធីសិក្សាជាច្រើន។ សកម្មភាពទាំងនោះរួមមានកីឡាទោល និងកីឡាជាក្រុមចំនួនជាង 30 កីឡា ការតស៊ូមតិ ការសម្ដែងរឿង ក្រុមភ្លេង និងវង់តន្ត្រី អុក ការដើរព្រៃ និងមានក្លិបសិក្សាជាច្រើន។

យើងក៏មានផងដែរនូវអាគារស្នាក់នៅតូចមួយនៅទល់មុខនឹងសាខា Kew campus​ របស់យើង ដែលជាផ្ទះសម្រាប់សិស្សប្រុសមកពីទីជនបទនៃប្រទេស
អូស្ត្រាលី និងមកពីក្រៅប្រទេសស្នាក់នៅ។

All Schools Attending Cambodia

2019-08-06T14:39:16+00:00
HongkongChinaVietnamEnglish