ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖ ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ
ឆ្នាំបង្កើត៖ 1914
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ សិក្សារួមថ្នាក់
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ ផ្ទះស្នាក់
កម្មវិធី ELICOS៖ មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IB វិញ្ញាបនបត្រ VCE & IB
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
1088
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ 41
តម្រូវការ តេស្ត AEAS ៖ ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
ឆ្នាំទី 7-9 AUD $37,560 – $41,790
ឆ្នាំទី 10-12 AUD $42,170 – $43,660
ថ្លៃកន្លែងស្នាក់នៅ៖ AUD $16,100
លេខ CRICOS ៖ 00343K

អស់រយៈពេលជាង 100 ឆ្នាំមកហើយ ដែលយើងបានផ្ដល់ជូនសិស្សនូវបទពិសោធន៍សិក្សាអប់រំដ៏ពិសេសប្រកបដោយបរិយាកាសពោរពេញដោយក្ដីស្រឡាញ់គ្មានគូប្រៀប និងការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍសិស្ស​ឱ្យមានភាពស្ទាត់ជំនាញគ្រប់ផ្នែក។

សិស្សរបស់យើងពូកែខាងសិក្សារៀនសូត្រលើមុខវិជ្ជាជាច្រើនរបស់កម្មវិធី វិញ្ញាបនបត្រអប់រំរបស់រដ្ឋវិចតូរៀ (VCE) និងកម្មវិធីសិក្សា International Baccalaureate Diploma Programme (IBDP) ព្រមទាំងរីករាយក្នុងការសិក្សាក្នុងអាគារសិក្សាលំដាប់ខ្ពស់ និងឱកាសសិក្សាក្នុងកម្មវិធីសិក្សាជំនួយដ៏ឆ្នើមរបស់ពួកយើង។

យើងស្វែងរកគ្រូដែលល្អបំផុតពីទូទាំងពិភពលោកដើម្បីបណ្ដុះបណ្ដាលលើការរីកចម្រើនក្នុងការសិក្សា សីលធម៌ និងវប្បធម៌របស់សិស្ស ដើម្បីបង្កើនទំនុកចិត្ត និងឯករាជ្យភាពរបស់ពួកគេ ព្រមទាំងជួយឱ្យពួកគេបញ្ចេញទេព្យកោសល្យ ចំណង់ចំណូលចិត្ត និងគុណតម្លៃរបស់ខ្លួន ដែលមិនត្រឹមជាការត្រៀមពួកគេសម្រាប់ការអប់រំនៅដំណាក់កាលបន្ទាប់នោះទេ តែថែមទាំងនៅជាមួយពួកគេពេញមួយជីវិតផងដែរ។

ប្រព័ន្ធអប់រំ St Leonard ប្រឹងប្រែងបង្កើតពលរដ្ឋដែលមានគំនិតសុទិដ្ឋិនិយម ដែលយល់ថា ការសិក្សារបស់ខ្លួនមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ជីវិតរបស់ពួកគេប៉ុណ្ណោះនោះទេ តែតាមរយៈពួកគេ ក៏ផ្ដល់​ផលប្រយោជន៍ដល់ការរស់នៅរបស់មនុស្សដទៃទៀត ផងដែរ។

ទាំងនេះគឺជាអ្វីដែលយើងចង់បកស្រាយនៅពេលដែលយើងនិយាយអំពី ‘ការអប់រំពេញមួយជីវិត’។

All Schools Attending Cambodia

2019-08-06T14:41:33+00:00
HongkongChinaVietnamEnglish