ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖ ទីក្រុងស៊ីដនី រដ្ឋញូសៅថ៍វែល
ឆ្នាំបង្កើត៖ 1856
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ សិស្សនារី
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ អាគារស្នាក់នៅ
កម្មវិធី ELICOS៖ មិនមាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IB HSC
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
720
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ 35
តម្រូវការ តេស្ត AEAS ៖ ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
AUD $39,316 – $42,214
ថ្លៃកន្លែងស្នាក់នៅ៖ AUD $26,734
លេខ CRICOS ៖ 02322K

St Catherine’s School គឺជាសាលាសាសនាសម្រាប់សិស្សនារីដ៏ចំណាស់ និងឯករាជ្យជាងគេរបស់ប្រទេសអូស្ត្រាលី ហើយបានប្រារព្ធខួប 160ឆ្នាំកាលពីឆ្នាំ2016។ សាលាគឺផ្ដល់សិទ្ធិឱ្យសិស្សនារីចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឆ្នាំទី 12 និងទទួលសិស្សឱ្យស្នាក់នៅចាប់ពីឆ្នាំទី 7-12។ យើងស្វាគមន៍ចំពោះសិស្សនារីមកពីគ្រប់ស្រទាប់វណ្ណៈ និងគោរពចំណុចខ្លាំងរបស់សិស្សម្នាក់ៗ ដោយទទួលស្គាល់ថា ភាពចម្រុះគ្នារបស់សិស្សគឺធ្វើឱ្យសហគមន៍របស់យើងមានភាពសម្បូរបែប។

អាគារស្នាក់នៅរបស់សាលា សិស្សនារីម្នាក់ៗមានបន្ទប់គ្រែពីរ ឬបន្ទប់គ្រែមួយ។ មានផ្ដល់ជូននូវការបង្រៀនបំប៉ន និងការពិនិត្យកិច្ចការផ្ទះបន្ទាប់ពីម៉ោងរៀននៅសាលាជារៀងរាល់ថ្ងៃ។ សិស្សនារីរបស់យើងអាចជ្រើសរើសចូលរួមក្នុងកម្មវិធីកីឡា និងសិល្បៈច្រើនប្រភេទដូចជា កីឡាវាយប៉េងប៉ុង វាយសី តន្រ្តី គំនូរ សម្ដែងរឿង លំហាត់ប្រាណ និងរាំ។

ចិត្តសាស្ត្រវិជ្ជមានពង្រឹងកម្មវិធីថែទាំប្រកបដោយភាពច្នៃប្រឌិត នៅសាលា St Catherine’s School និងការប្រកួតប្រជែងនៅក្នុងការសិក្សា គឺជាមូលដ្ឋានគ្រឹះនៃការរៀនសូត្រនៅក្នុងកម្មវិធីសិក្សាដ៏តឹងរ៉ឹងរបស់យើង។ យើងមានការរំពឹងខ្ពស់ចំពោះសិស្ស និងប្រធានពង្រឹងសាកល (Head of Global Enrichment) ក្នុងការជួយជ្រោមជ្រែងសិស្សនារីក្នុងការត្រួតពិនិត្យតាមដានវឌ្ឍនភាពសិក្សារបស់ពួកគេ។​ លទ្ធផលសិក្សារបស់សាលាគឺមានភាពលេចធ្លោ។ ចំណាត់ថ្នាក់ HSC របស់សាលា គឺឈរនៅលំដាប់ទី28 ក្នុងឆ្នាំ2018។

សិស្សដែលមានអំណោយទាន និងទេពកោសល្យគឺត្រូវបានផ្ដល់ជូននូវឱកាសក្នុងការពន្លឿន និងពង្រឹងការសិក្សា ហើយសាលាក៏មានផ្ដល់ជូនផងដែរនូវការគាំទ្រការសិក្សាសម្រាប់សិស្សដែលត្រូវការជំនួយ។

AUSTRALIAN SCHOOLS APPLICATION SYSTEM

All Schools Attending Cambodia

2019-08-06T14:42:27+00:00
HongkongChinaVietnamEnglish