ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលីដ៏ធំបំផុតប្រចាំឆ្នាំ២០២៦
សូមអញ្ជើញ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ចូលរួមដោយសេរីដើម្បីសាកសួរព័ត៌មានអំពីសាលាដ៏ល្បីល្បាញជាច្រើននៅប្រទេសអូស្ត្រាលី!
ជួបផ្ទាល់ជាមួយអ្នកប្រឹក្សាចុះឈ្មោះចូលរៀនពីសាលាអូស្ត្រាលីដ៏ល្បីល្បាញនៅទីក្រុងភ្នំពេញ។
ទី៦ ខែកញ្ញា ឆ្នាំ២០២៦
នៅសាលប្រជុំ Ballroom
(#55 ផ្លូវ178 សង្កាត់ជ័យជំនះ រាជធានីភ្នំពេញ)
ចូលរួមសិក្ខាសាលាពិសេសរបស់យើងនៅក្នុងថ្ងៃពិព័រណ៍សាលា
| ម៉ោង | ប្រធានបទ |
|---|---|
| ៩:០០ ព្រឹក - ៩:៣០ ព្រឹក | ហេតុអ្វីត្រូវជ្រើសរើសសិក្សានៅអូស្ត្រាលី ហើយការចូលរួមពិព័រណ៍សាលាមានអត្ថប្រយោជន៏អ្វីខ្លះ? |
| ៩:៣០ ព្រឹក - ១០:០០ ព្រឹក | គន្លឹះសំខាន់ៗដែលអ្នកត្រូវដឹងអំពីការសិក្សានៅសាលាអូស្ត្រាលី |
ហេតុអ្វីជ្រើសរើសសិក្សា
សាលានៅប្រទេសអូស្រ្តាលី?
សាលានៅប្រទេសអូស្ត្រាលីផ្តល់បរិយាកាសល្អសម្រាប់ការសិក្សារបស់សិស្ស!
១.
ការអប់រំនៅសាលាដែលមានគុណភាពខ្ពស់ជាមួយនឹងមាគ៌ាទៅកាន់សាកលវិទ្យាល័យល្អបំផុតក្នុងប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក
២.
សាលាមានបរិយាកាសល្អ ផ្ដល់ឱ្យមានការរីកចម្រើនជាមួយគ្រូមានបទពិសោធន៍ មិត្តភ័ក្តិ និងមជ្ឈដ្ឋានជុំវិញខ្លួន
៣.
គ្រូមានគរុកោសល្យពេញលេញក្នុងការបង្រៀនសិស្សទាំងជំនាញសិក្សាក្នុងសាលា និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ
៤.
សាលាឯកជនមានកិត្យានុភាពខ្ពស់ និងមានសម្ភារៈបរិក្ខារបង្រៀនលំដាប់ស្ដង់ដាពិភពលោក
៥.
នៅអូស្ត្រាលីមានសាលាល្បីៗជាង ៤០០ សាលា ដែលមានពហុកម្មវិធីសិក្សាសម្បូរបែប ជាមួយនឹងថ្លៃសិក្សាសមរម្យ
តាមរយៈការរស់នៅ និងរៀនសូត្រនៅក្នុងសង្គមពហុវប្បធម៌ សិក្សានុសិស្សអាចបង្កើតទស្សនវិស័យជាសកល ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីពការងាររបស់ពួកគេនៅក្នុងពិភពលោកដែលមានអន្តរទំនាក់ទំនង។ សាលានៅប្រទេសអូស្ត្រាលីមានតម្លៃសមរម្យជាមួយនឹងកម្រិតថ្លៃសិក្សាច្រើនជម្រើស ហើយការសិក្សានៅសាលាអូស្ត្រាលី និងការបន្តសិក្សានៅសាកលវិទ្យាល័យនៅទីនោះអាចនាំឱ្យពួកគេឈានទៅរកអាជីពជោគជ័យមួយនាពេលអនាគត។
ការសម្រេចចិត្តឱ្យកូនទៅរៀននៅអូស្ត្រាលី គឺពិតជារឿងដែលមានមោទកភាព និងសំខាន់ ហើយការជ្រើសរើសសាលាដែលល្អ និងត្រឹមត្រូវ គឺពិតជាពិបាក! ចូលរួម ពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី របស់ AEAS លោកអ្នកនឹងមានឱកាសពិគ្រោះយោបល់ ១ ទល់នឹង ១ ជាមួយតំណាងសាលាល្បីៗដែលមានអ្នកបកប្រែសម្រាប់លោកអ្នកនៅគ្រប់ស្តង់ពិព័រណ៍។ នេះគឺជាឱកាសដ៏ល្អក្នុងការមកទទួលយកព័ត៌មាន និងចូលរួមសិក្ខាសាលាពិសេសដោយឥតគិតថ្លៃ។
កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! សូមអញ្ញើញចូលរួមពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៦ ដោយសេរី ហើយចាប់ផ្តើមធ្វើការសិក្សាស្វែងយល់ពីជម្រើសសាលាល្អសម្រាប់កូនៗរបស់លោកអ្នកនៅថ្ងៃពិព័រណ៍នេះ!
ជួបជាមួយ
សាលាអូស្ត្រាលីកំពូលៗ
ជួបប្រឹក្សា ១ ទល់នឹង ១ ជាមួយសាលាអូស្ត្រាលីលំដាប់ពិភពលោកទាំងនេះក្នុងថ្ងៃពិព័រណ៍សាលា!
តើ AEAS ជានរណា?
AEAS បានរៀបចំការតាំងពិព័រណ៍ព័ត៌មានសាលាអូស្ត្រាលី ក្នុងប្រទេសជុំវិញពិភពលោកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ។ យើងបានជួយប្រឹក្សាអាណាព្យាបាល និងសិស្សានុសិស្សរាប់ពាន់នាក់ឱ្យភ្ជាប់ទំនាក់ទំនងជាមួយសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់ ហើយពិព័រណ៍សាលា របស់ AEAS ជាកម្មវិធីចាប់ផ្តើមសម្រាប់ភាពជោគជ័យក្នុងការសិក្សានៅក្រៅប្រទេស។ AEAS គឺជាអ្នកឯកទេសប្រឹក្សាការសិក្សានៅបរទេស!
ភ្នាក់ងារដៃគូផ្លូវការរបស់ AEAS គឺជាភ្នាក់ងារអប់រំដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួយដល់សិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេឲ្យចុះឈ្មោះចូលរៀននៅសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់។ ភ្នាក់ងារដៃគូរបស់យើងនឹងរង់ចាំជួបប្រឹក្សាជាមួយអាណាព្យាបាលនៅថ្ងៃពិព័រណ៍ខាងមុខនេះ។