ពិព័រណ៍ព័ត៌មានសាលា
																									<br>នៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៥

រៀបចំដោយ

ពិព័រណ៍ព័ត៌មានសាលា
នៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៥

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលីដ៏ធំបំផុតប្រចាំឆ្នាំ២០២៥

សូមអញ្ជើញ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ចូលរួមដោយសេរីដើម្បីសាកសួរព័ត៌មានអំពីសាលាឯកជនដ៏ល្បីល្បាញជាច្រើននៅប្រទេសអូស្ត្រាលី!

ជួបផ្ទាល់ជាមួយអ្នកប្រឹក្សាចុះឈ្មោះចូលរៀនពីសាលាអូស្ត្រាលីដ៏ល្បីល្បាញនៅទីក្រុងភ្នំពេញ។

ថ្ងៃអាទិត្យ

ទី៧ ខែកញ្ញា ឆ្នាំ២០២៥

១​ រសៀល ដល់ ៥ ល្ងាច
សណ្ឋាគារ HYATT REGENCY

ចូលរួមសិក្ខាសាលាពិសេសរបស់យើងនៅក្នុង​ថ្ងៃពិព័រណ៍សាលា

ម៉ោង ប្រធានបទ
១២​​:៣០ រសៀល - ១:០០ រសៀល ហេតុអ្វីត្រូវជ្រើសរើសសិក្សានៅអូស្ត្រាលី ហើយការចូលរួមពិព័រណ៍សាលាមានអត្ថប្រយោជន៏អ្វីខ្លះ?
២​​:០០ រសៀល -​ ២:៣០ រសៀល គន្លឹះសំខាន់ៗដែលអ្នកត្រូវដឹងអំពីការសិក្សានៅសាលាអូស្ត្រាលី
៣​​:០០ រសៀល - ៣:៣០ រសៀល តើរបាយការណ៍ការធ្វើតេស្ត AEAS អាចជួយដល់កូនអ្នកក្នុងការត្រៀមខ្លួន ការរៀបចំដាក់ពាក្យ និងការចាប់ផ្តើមចូលរៀននៅសាលាអូស្ត្រាលីបានយ៉ាងដូចម្តេចខ្លះ?
Play

ហេតុអ្វីជ្រើសរើសសិក្សា

សាលានៅប្រទេសអូស្រ្តាលី?

សាលានៅប្រទេសអូស្ត្រាលីផ្តល់បរិយាកាសល្អសម្រាប់ការសិក្សារបស់សិស្ស!

quality

១.

ការអប់រំនៅសាលាដែលមានគុណភាពខ្ពស់ជាមួយនឹងមាគ៌ាទៅកាន់សាកលវិទ្យាល័យល្អបំផុតក្នុងប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក

environment

២.

សាលាមានបរិយាកាសល្អ ផ្ដល់ឱ្យមានការរីកចម្រើនជាមួយគ្រូមានបទពិសោធន៍ មិត្តភ័ក្តិ និងមជ្ឈដ្ឋានជុំវិញខ្លួន

approach

៣.

គ្រូមានគរុកោសល្យពេញលេញក្នុងការបង្រៀនសិស្សទាំងជំនាញសិក្សាក្នុងសាលា និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ

prestigious

៤.

សាលាឯកជនមានកិត្យានុភាពខ្ពស់ និងមានសម្ភារៈបរិក្ខារបង្រៀនលំដាប់ស្ដង់ដាពិភពលោក

school

៥.

នៅអូស្ត្រាលីមានសាលាល្បីៗជាង ៤០០ សាលា ដែលមានពហុកម្មវិធីសិក្សាសម្បូរបែប ជាមួយនឹងថ្លៃសិក្សាសមរម្យ

តាមរយៈការរស់នៅ និងរៀនសូត្រនៅក្នុងសង្គមពហុវប្បធម៌ សិក្សានុសិស្សអាចបង្កើតទស្សនវិស័យជាសកល ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីពការងាររបស់ពួកគេនៅក្នុងពិភពលោកដែលមានអន្តរទំនាក់ទំនង។ សាលានៅប្រទេសអូស្ត្រាលីមានតម្លៃសមរម្យជាមួយនឹងកម្រិតថ្លៃសិក្សាច្រើនជម្រើស ហើយការសិក្សានៅសាលាអូស្ត្រាលី និងការបន្តសិក្សានៅសាកលវិទ្យាល័យនៅទីនោះអាចនាំឱ្យពួកគេឈានទៅរកអាជីពជោគជ័យមួយនាពេលអនាគត។

ហេតុអ្វីបានជាអ្នកគួរចូលរួម

ពិព័រណ៍ព័ត៌មានសាលា
នៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៥?

ការសម្រេចចិត្តឱ្យកូនទៅរៀននៅអូស្ត្រាលី គឺពិតជារឿងដែលមានមោទកភាព និងសំខាន់ ហើយការជ្រើសរើសសាលាដែលល្អ និងត្រឹមត្រូវ គឺពិតជាពិបាក! ចូលរួម ពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី របស់ AEAS លោកអ្នកនឹងមានឱកាសពិគ្រោះ​យោបល់ ១ ទល់នឹង ១ ជាមួយតំណាងសាលាល្បីៗដែល​មាន​អ្នក​បក​ប្រែ​សម្រាប់លោកអ្នកនៅគ្រប់ស្តង់ពិព័រណ៍​។ នេះគឺជាឱកាសដ៏ល្អក្នុងការមកទទួល​យក​ព័ត៌មាន និងចូលរួមសិក្ខាសាលាពិសេសដោយឥតគិតថ្លៃ។​

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! សូមអញ្ញើញ​ចូលរួមពិព័រណ៍​ព័ត៌មានសាលានៅប្រទេសអូស្រ្តាលី ឆ្នាំ២០២៥ ដោយ​​សេរី ​ហើយចាប់ផ្តើមធ្វើការសិក្សាស្វែងយល់ពីជម្រើសសាលាល្អសម្រាប់កូនៗរបស់លោកអ្នកនៅថ្ងៃពិព័រណ៍នេះ!

ជួបជាមួយ

សាលាអូស្ត្រាលីកំពូលៗ

ជួបប្រឹក្សា ១ ទល់នឹង ១ ជាមួយសាលាអូស្ត្រាលីលំដាប់ពិភពលោកទាំងនេះក្នុងថ្ងៃពិព័រណ៍សាលា!

តើ AEAS ជានរណា?

AEAS ផ្តល់នូវការធ្វើតេស្តភាសាអង់គ្លេសដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិក្សានុសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដែលមានបំណងទៅសិក្សានៅសាលាក្នុងប្រទេសអូស្ត្រាលី។ ការធ្វើតេស្ត AEAS គឺជាការវាយតម្លៃកម្រិតភាសាអង់គ្លេស សមត្ថភាពគណិតវិទ្យា និងសមត្ថភាពជំនាញទូទៅ ហើយជួយផ្តល់ឱ្យអាណាព្យាបាល សិស្សានុសិស្ស ភ្នាក់ងារអប់រំ និងសាលា នូវការយល់ដឹងអំពីសមត្ថភាពរបស់ពួកគេ ក៏ដូចជាការណែនាំកម្រិតឆ្នាំ/ថ្នាក់នៃការចូលរៀនតាមស្តង់ដារនៅប្រទេសអូស្ត្រាលី។ លទ្ធផលតេស្ត ក៏បានគូសបញ្ជាក់ពីកម្រិតភាសាអង់គ្លេសដែលអាចពង្រឹងបន្ថែមជូនដល់សិស្សផងដែរ។

AEAS បាន​រៀបចំ​ការ​តាំង​ពិព័រណ៍ព័ត៌មាន​សាលា​អូស្ត្រាលី​ ក្នុង​ប្រទេស​ជុំវិញ​ពិភពលោក​អស់​រយៈពេល​ជាង ៤០ឆ្នាំ​មក​ហើយ។ យើងបានជួយប្រឹក្សាអាណាព្យាបាល និងសិស្សានុសិស្សរាប់ពាន់នាក់ឱ្យភ្ជាប់ទំនាក់ទំនងជាមួយសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់ ហើយពិព័រណ៍សាលា របស់ AEAS ជាកម្មវិធីចាប់ផ្តើមសម្រាប់ភាពជោគជ័យក្នុងការសិក្សានៅក្រៅប្រទេស។ AEAS គឺជាអ្នកឯកទេសប្រឹក្សាការសិក្សានៅបរទេស!
តើ AEAS ជានរណា?
ដៃគូផ្លូវការរបស់ AEAS

ភ្នាក់ងារដៃគូផ្លូវការរបស់ AEAS គឺជាភ្នាក់ងារអប់រំដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួយដល់សិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេឲ្យចុះឈ្មោះចូលរៀននៅសាលាអូស្ត្រាលីដែលមានគុណភាពខ្ពស់។ ភ្នាក់ងារ​ដៃគូ​របស់​យើង​នឹងរង់ចាំ​​ជួបប្រឹក្សា​ជាមួយ​អាណាព្យាបាល​នៅថ្ងៃ​ពិព័រណ៍ខាងមុខនេះ។

ចុះឈ្មោះ