ព័ត៌មានអំពីសាលា
ក្រុង/រដ្ឋ៖ ទីក្រុងមែលប៊ើន រដ្ឋវិចតូរៀ
ឆ្នាំបង្កើត៖ 1982
ការសិក្សារួមថ្នាក់/ប្រុស/ស្រី៖ សិក្សារួមថ្នាក់
អាគារស្នាក់នៅ/ផ្ទះស្នាក់/ទាំងពីរ៖ ទាំងពីរ
កម្មវិធី ELICOS៖ គ្មាន
កម្មវិធីភាសាអង់គ្លេសផ្សេងទៀត មាន
វិញ្ញាបនបត្របញ្ជាក់ការសិក្សា / IB វិញ្ញាបនបត្រ VCE
ចំនួនចុះឈ្មោះចូលរៀនសរុប
(ឆ្នាំទី 7-12)
828
ចំនួនសិស្សអន្តរជាតិសរុបនាបច្ចុប្បន្ន (500 ទិដ្ឋាការ)៖ 48
តម្រូវការ តេស្ត AEAS ៖ ត្រូវការ
ថ្លៃសិក្សាប្រចាំឆ្នាំ៖
(ឆ្នាំទី7 ដល់ ឆ្នាំទី12)
ឆ្នាំទី 7 – 9 AUD $18,600 – $21,600
ឆ្នាំទី 10 – 12 AUD $24,000
ថ្លៃកន្លែងស្នាក់នៅ៖ អាគារស្នាក់នៅ AUD $22,000
ផ្ទះស្នាក់ AUD $15,000
លេខ CRICOS ៖ 03182J

ចំណុចខ្លាំង៖

  • លទ្ធផលសិក្សាល្អ មានសិស្សជាច្រើនទទួលបានវិញ្ញាបនបត្រ VCE (វិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់រដ្ឋវិចតូរៀ (Victorian Certificate of Education) ទទួលបានពានរង្វាន់ល្អប្រសើរលើមុខវិជ្ជាបច្ចេកវិទ្យា រចនា សិល្បៈសូនរូប និងសម្ដែង
  • មានការគាំទ្រពេញទំហឹងចំពោះសិស្សអន្តរជាតិ៖ កម្មវិធីភាសាអង់គ្លេស​កម្រិតខ្ពស់នៅក្នុងសាលា និងកម្មវិធីភាសាអង់គ្លេសជាភាសាបន្ថែម(EAL) មានផែនការរៀនសូត្រកំណត់ដោយខ្លួន​ឯង ក្លិបកិច្ចការសាលា និងវគ្គរៀនបំប៉ន
  • កន្លែងស្នាក់នៅស្ថិតនៅក្នុងអាគារស្នាក់នៅដ៏ទំនើប ឬផ្ទះស្នាក់នៅរួម​ជាមួយគ្រួសារដ៏រួសរាយរាក់ទាក់
  • តម្លៃសមរម្យបើធៀបជាមួយដៃគូប្រកួតប្រជែង
  • កម្មវិធីសិក្សាសម្បូរបែប ជាមួយនឹងការរើសមុខវិជ្ជាតាមចំណូលចិត្ត
  • តំបន់មានសុវត្ថិភាព សន្តិភាព រយៈពេលធ្វើដំណើរត្រឹមតែ 45 នាទីពីទីក្រុងវប្បធម៌ចម្រុះមែលប៊ើនដ៏ល្បីល្បាញដែលមានហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន និងរោងភាពយន្ត
  • សកម្មភាពសិក្សាជំនួយបន្ថែមដូចជា តន្ត្រី ការតស៊ូមតិ អុក កីឡាលើទឹកកក វាយសី ជិះកង់ឡើងភ្នំ បាល់បោះ និងសកម្មភាពជាច្រើនទៀត
  • បទពិសោធន៍ 30 ឆ្នាំក្នុងការទទួលសិស្សអន្តរជាតិ សាលាជាដៃគូនៅអាស៊ី និងអឺរ៉ុប

ឆាកសម្ដែង ដែលមាន 800​កៅអី កន្លែងលេងធំទូលាយ កន្លែងលេងកីឡា កីឡាដ្ឋានក្នុងសាលា និងតារាងវាយតិន្នីសដែលមានដាំស្មៅសំយោគចំនួន 10 តារាង។

AUSTRALIAN SCHOOLS APPLICATION SYSTEM

All Schools Attending Cambodia

2019-08-06T14:44:10+00:00
HongkongChinaVietnamEnglish